វិរបុរស​ Chelsea ​កីឡាករ​ ​Kai Havertz ​ឆ្លើយ​ចាក់ដោត​​ពេលជួបសំណួរអ្នក​កាសែត​ម្នាក់​

  • 2021-05-30 04:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​ពី​ស៊ុត​បញ្ចូល​ទី​មួយគ្រាប់​ជួយ​ឲ្យ​ក្រុម​រហ័ស​នាម​ តោខៀវ ​ឈ្នះពាន UEFA Champions League ​ជា​លើកទី ២​ ​ចារ​ជា​​ប្រវត្តិសាស្រ្ត​ក្លឹប​ ​ស្រាប់​តែ​អ្នក​កាសែត​អង់គ្លេសមក​ពី​ទូរទស្សន៍ BT Sport ​សុំ​សម្ភាសន៍​ដោយ​លើក​សំណួរ​ថា៖ «​១គ្រាប់​នេះ​គ្រប់គ្រាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​គេ​ថា ក៏​ដូច​ជា​បណ្ដាញ​សារព័ត៌មាន​ ​កន្លង​មក​​តែង​តែ​ដាក់​សម្ពាធ​លើ​​អ្នក​ឯង​ថា​ជា​ ​កីឡាករ​ថ្លៃ​ជាងគេ​ក្នុងក្លឹប Chelsea ...។»

​ភ្លាមៗ​នោះ​ កីឡាករ​អាឡឺម៉ង់​វ័យ​ ២១ ​ឆ្នាំ​តប​យ៉ាង​ខ្លី​ថា​៖ «​និយាយ​ឲ្យ​ត្រង់​ទៅ​ចុះ​ ​ខ្ញុំ​​មិន​ដែល​គិត​ពាក្យ​គេ​ថា f***k Price tag ស្អី​នោះ​ទេ​ ​សំខាន់​ឥឡូវ​ខ្ញុំ​ឈ្នះ​ Champions League ។»​

​​Kai Havetz ​​ផ្ទេរ​ចេញ​ពី​ក្លឹប​អាឡឺម៉ង់​ ​Bayer Leverkusen ​ក្នុង​តម្លៃ​ ៩០ លាន​ផោន​ចូល​លេង​ឲ្យ​តោខៀវ​ ​សរុប​ចំនួន​ ៦ ដង​ប៉ុណ្ណោះ​តែ​ស៊ុត​បញ្ចូល​ទីបាន ៩ គ្រាប់​ជាពិសេស​គ្រាប់​បាល់​ដ៏មាន​តម្លៃ​ជួយ​ឲ្យ​ក្លឹប​ឈ្នះពាន​៕

Kai អូសផុតអ្នកចាំទី Ederson នៅនាទី ៤២
Kai និងមិត្តរួមក្រុម Werner
Kai និងមិត្តស្រី

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;