គ្រូបារ៉ែន លើកឡើង​យ៉ាងម៉េចខ្លះ មុន​ជួប​កម្ពុជា​នៅវគ្គជម្រុះ World Cup ខាងមុខ?

  • 2021-05-31 02:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ជួប​ក្រុមជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះ World Cup 2022 នៅថ្ងៃទី៣មិថុនាខាងមុខនេះ លោក Helio Sousa គ្រូបង្វឹក​ក្រុមជម្រើសជាតិបារ៉ែន បាន​បង្ហាញ​ក្តីសង្ឃឹមថា ក្រុមរបស់លោក​នឹងសម្រេច​ជោគជ័យលទ្ធផលល្អ។

លោក​និយាយថា «យើងសង្ឃឹម​អ្នកគាំទ្រ​នឹង​អាចចូលរួមទស្សនា និងលើកទឹកចិត្ត​ដល់​ក្រុមជម្រើសជាតិ ប៉ុន្តែស្ថានភាព​បច្ចុប្បន្ន​មិនអំណោយផល ដោយ​សារតែជំងឺរាតត្បាត»។

គួរដឹងថា ថ្មីៗនេះ បារ៉ែន បាន​ប្រកួតមិត្តភាព​កម្តៅសាច់ដុំ ស្មើក្រុមខ្លាំង អ៊ុយក្រែន ១-១ និង​យកឈ្នះ ម៉ាឡេស៊ី ២-០។ ការលេងដ៏ល្អនេះ ធ្វើឱ្យ​គ្រូបារ៉ែន មានទំនុក​ចិត្តលើសមត្ថភាព​កូនក្រុមយ៉ាងខ្លាំង ក្នុងវគ្គជម្រុះ World Cup ខាងមុខ៕

ប្រភព៖ Gulf News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;