ក្នុងខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់
- 2021-05-31 04:49:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់
ចន្លោះមិនឃើញ
ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤ ០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១ ៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ ២០៥ នាក់។
នេះបើតាមការឲ្យពីក្រសួងទេសចរណ៍នៅថ្ងៃទី ៣១ខែឧសភា ឆ្នាំ២០២១។
គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះ រួមមាន៖
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៦៩៦.៣៣% ធៀបនឹងខែមេសា ដោយសារក្នុងខែមេសា រាជរដ្ឋាភិបាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥។
រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕
ប្រភព៖ ក្រសួងទេសចរណ៍