មកដឹងគោលបំណង​នៃ​ការ​បង្កើត​ពាន​ថ្មី​ ​CNCC League Cup ​មាន​ក្រុម​ ៨ ​ចូលរួម​

  • 2021-05-31 06:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់ CNCC League Cup 2021 គ្រោងនឹងប្រព្រឹត្តចាប់ប្រកួតពីថ្ងៃទី ៥ ខែមិថុនាដល់ថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២១ មានក្លិបលីគអាជីពចំនួន ៨ ចូលរួមប្រកួតប្រជែង។

ពានរង្វាន់ CNCC League Cup 2021

បើយោងតាមប្រភពពី CNCC បានឲ្យដឹងថា៖ «ការបង្កើតពានរង្វាន់នេះឡើងគឺ ដើម្បីរក្សាសមត្ថភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗនិងក្រុមទាំងមូល ចៀសវាងទុកឱ្យកីឡាករសម្រាកដោយគ្មានការប្រកួតនាំឲ្យធ្លាក់សមត្ថភាព ម្យ៉ាងទៀត វានឹងផ្ដល់ភាពចំណេញដល់ដៃគូសហការឧបត្ថម្ភរបស់ក្លិបនីមួយៗ រួមទាំងការបម្រើអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ទាំងអស់ដែលពួកគេអាចទស្សនាការប្រកួតនៅតាមគេហដ្ឋាន។»

កម្ពុជា ត្រូវចេញទៅប្រកួតលើឆាកអន្តរជាតិទាំងនេះ នាំឲ្យសកម្មភាពប្រកួតមិត្តហ្វូនខេមបូឌានលីគរដូវកាល ២០២១ ត្រូវសំរាក១ខែពេញ។ បច្ចុប្បន្នក្រុមជម្រើសជាតិ ត្រូវប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងធ្វើដំណើរទៅប្រទេសបារ៉ែនដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន ៣ប្រកួតនៅសេសសល់ ក៏ដូចជាជាទុកពេលវេលាដល់ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដែលត្រូវតំណាងឲ្យជាតិទៅចូលរួមការប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល និងវគ្គ Playoff នាខែមិថុនាខាងមុខផងដែរ។

ដោយផ្អែកលើហេតុផលនេះ CNCN និងក្លិបបាល់ទាត់បានឯកភាពគ្នារៀបចំឱ្យមានកម្មវិធីប្រកួតពានរង្វាន់ លីគខាប់នេះឡើង។ សម្រាប់ប្រព័ន្ធ​ប្រកួត​ចែក​ជា​ពីរ​ពូល ក្រុម​ទាំង​៨​ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​លេខ ១ និង​លេខ ២ ក្នុង​ពូលដើម្បីប្រជែងយក ៤ ក្រុម​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ មិនគិតរូបមន្ត Away Goal (គ្រាប់ចំណេញក្រៅផ្ទះ)។

​ក្រុម​ចូល​រួម​មាន​ដូច​ជា៖ ​បឹងកេត ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន កងយោធពលខេមភូមិន្ទ(ទ័ព) វិសាខា សាលាកីឡារបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ ខេត្រព្រៃវែង និងISI ដង្កោសែនជ័យ៕

ពូលទាំងពីរ
ក្រុមទាំង ៨
ប្រព័ន្ធប្រកួត

អត្ថបទ៖ រក្សា

;