សែនក្រៀមក្រំ! អ្នកនិពន្ធល្បីឈ្មោះប្រចាំហង្ស មាស ស៊ុំ សារឿន ទទួលមរណៈភាព នៅរសៀលនេះ

  • 2021-05-31 07:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅរសៀលថ្ងៃទី៣១ ឧសភា នេះយោងតាមរយទំព័រហ្វេសផ្លូវការរបស់តារាចម្រៀងស្រី ពេជ្រ សោភា បានឱ្យដឹងថាអ្នកនិព្ធជើងចាស់ មាស លោកគ្រូ ស៊ុំ សារឿន បានទទួលមរណភាពទៅហើយនៅរសៀល ថ្ងៃនេះ។

ដំណឹង​នេះ​បាន​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល សោកស្ដាយ និងក្រៀមក្រំខ្លាំងបំផុតសម្រាប់មហាជន ជាពិសេសសិល្បៈករ សិល្បៈការនីប្រចាំ ផលិតកម្មហង្ស មាស ដោយអ្នកនិពន្ធបទចម្រៀងជើងចាស់ និងពោរពេញទៅសមត្ថភាព ទេពកោស ល្យ ស៊ុំ បានបាត់បង់ជីវិតនៅថ្ងៃទី៣១ ម៉ោង ១១៖២០ នាទី ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។ លោក អ៊ុក ណារីម ស្វាមី អ្នក​នាង ឆោម ឆពុំ ក៏បាន​អធិប្បាយ​ពីមរណភាព​របស់​អ្នក​និពន្ធ​ជើងចាស់​រូបនេះ។

រម្លឹកផងដែរថាលោក ស៊ុំ សារឿន គឺជាអ្នកនិពន្ធជើងចាស់មួយរូបដែលតែងនិពន្ធទំនុកច្រៀងប្រភេទបទលន្លុងលន្លោចមិនតិចបទ ទេសម្រាប់តារាចម្រៀងប្រុសស្រីល្បីៗ នៅផលិតកម្មហង្ស មាស លើសពីនេះលោកក៏ជាគ្រូបង្វឹកក្នុង កម្មវិធី Cambodia Idol ផងដែរ៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម
;