ទីក្រុង១នេះ ចាក់ Sinovac បានសម្រេច ឃើញថាអាចគ្រប់គ្រងកូវីដបានទាំងស្រុងហួស​ស្មាន

  • 2021-06-01 05:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សិក្សា​ពីការចាក់វ៉ាក់សាំងចិន Sinovac នៅក្រុង Serrana ប្រទេសប្រេស៊ីល បានបង្ហាញពីប្រសិទ្ធភាព​​ដែលអាចគ្រប់គ្រង​ជំងឺកូវីដ១៩ បានទាំងស្រុង​លើសពីការរំពឹងទុក។

ការចាក់វ៉ាក់សាំង​នៅទីក្រុងដែលមានប្រជាជន​ប្រមាណ ៤៥ ០០០នាក់នេះ ត្រូវបាន​រកឃើញថា ករណី​ស្លាប់ដោយសារកូវីដ១៩ បានធ្លាក់ចុះ ៩៥% ក្នុងរយៈពេល ៥សប្តាហ៍បន្ទាប់ពីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង។ ឯករណីឆ្លងថ្មី ធ្លាក់ចុះ ៨០% និង​ការបញ្ជូន​ទៅព្យាបាលនៅមន្ទីរពេទ្យ ធ្លាក់ចុះ ៨៦%។

ប្រជាជន​នៃក្រុងនេះ ប្រមាណ ៧៥% បានចាក់គ្រប់ដូស ក្នុងនោះក្រុមគោលដៅគឺចាក់បាន ៩៥%។ គ្មានផលរំខានធ្ងន់ធ្ងរណាមួយ​ត្រូវបានរាយការណ៍ឡើយ បន្ទាប់ពីចាក់ដូសទី២ រយៈពេល ១៤ថ្ងៃ។

លោក Ricardo Palacios នាយកស្រាវជ្រាវ​នៅវិទ្យាស្ថាន Butantan លើកឡើងថា «ឥឡូវ​យើង​អាចនិយាយថា ជំងឺរាតត្បាត​ត្រូវគ្រប់គ្រងបានទាំងស្រុង​ជាមួយនឹង​វ៉ាក់សាំង។ ចំនួនករណីឆ្លងចំពោះកុមារ​ក៏បានធ្លាក់ចុះផងដែរ។ នេះបង្ហាញថា វាគ្មានការចាំបាច់ឡើយ​ក្នុងការចាក់វ៉ាក់សាំងដល់ក្មេងៗ ដើម្បីបើកសាលារៀនឡើងវិញ»៕

ប្រភព៖ Bloomberg

អត្ថបទថ្មី
;