រូបភាពដំបូងក្នុងប្រវត្តិសាស្ត្រនៃ Black Hole ទំហំស្មើ ៣ លានដងនៃផែនដី
- 2021-06-01 07:10:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដំបូងក្នុងប្រវត្តិសាស្ត្រនៃ Black Hole ទំហំស្មើ ៣ លានដងនៃផែនដី
ចន្លោះមិនឃើញ
រូបភាពនៃតំបន់ Black Hole ត្រូវបានគេបង្ហាញចេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានពីការសហការគ្នារយៈពេលរាប់ឆ្នាំ រវាងតារាវិទូជាង ២០០ នាក់នៅជុំវិញពិភពលោក។
Black Hole ដែលគេថតបាននេះ មានអង្កត់ផ្ចិតទំហំ ៤០ ពាន់លានគីឡូម៉ែត្រ ដែលស្មើនឹង ៣ លានដងនៃអង្កត់ផ្ចិតផែនដី ហើយវាមានចម្ងាយ ៥០០ លានទ្រីលានគីឡូម៉ែត្រពីភពផែនដី។ វាស្ថិតនៅចំកណ្ដាលនៃកញ្ចុំផ្កាយ Messier 87 ជាកញ្ចុំផ្កាយធំមួយដែលស្ថិតនៅក្បែរកញ្ចុំផ្កាយ Virgo។
រូបភាពនេះអាចបង្កើតឡើងបានដោយពឹងផ្អែកលើកែវយឹតវិទ្យាសាស្ត្រចំនួន ៨ ដែលដាក់តាំងនៅលើទីតាំងជាច្រើនលើភពផែនដី។ សាស្ត្រាចារ្យ Heino Falcke ដែលជាអ្នកស្នើឲ្យមានការពិសោធន៍នេះបានឲ្យដឹងថា ៖ "វាមានម៉ាសមាឌស្មើនឹងព្រះអាទិត្យ ៦,៥ ពាន់លានដង។ វាគឺជាកំពូល Black Hole ដែលមានទម្ងន់ធ្ងន់មួយក្នុងចក្រវាល”។
ក្នុងរូបភាពមានបង្ហាញអំពីរង្វង់ដ៏ភ្លឺមួយនៃឧស្ម័នក្ដៅ ដែលហូរចូលទៅក្នុងរង្វង់កណ្ដាលពណ៌ខ្មៅ។ រង្វង់នៃពន្លឺនេះគឺភ្លឺជាងពន្លឺនៃដួងតារាទាំងអស់ក្នុងកញ្ចុំផ្កាយ Messier 87 រួមបញ្ចូលគ្នាទៅទៀត ហើយវាជាហេតុធ្វើឲ្យតារាវិទូលើភពផែនដីអាចមើលឃើញ និងថតវាបាន៕