សម្តេច ហ៊ុន សែន ស្នើឱ្យរដ្ឋបាលបៃឌិន ពិនិត្យដោះស្រាយបំណុល ៣ចំណុច
- 2021-06-02 00:19:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ស្នើឱ្យរដ្ឋបាលបៃឌិន ពិនិត្យដោះស្រាយបំណុល ៣ចំណុច
ចន្លោះមិនឃើញ
ក្នុងជំនួបជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋបាល ចូ បៃឌិន ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី៖
ទី១. អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះតាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ
ទី២. សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ
ទី៣. បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
លើសពីនេះទៅទៀតសម្ដេចតេជោ ក៏សូមស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
ជាការឆ្លើយតប លោកស្រីអនុរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកស្រីនឹងជម្រាបជូនលោកប្រធានាធិបតី ចូ បៃឌិន៕
ប្រភព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន