ព្រះអាទិត្យសិប្បនិម្មិតរបស់ ចិន បំបែកកំណត់ត្រាពិភពលោកដ៏អស្ចារ្យមួយ
- 2021-06-02 03:28:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអាទិត្យសិប្បនិម្មិតរបស់ ចិន បំបែកកំណត់ត្រាពិភពលោកដ៏អស្ចារ្យមួយ
ចន្លោះមិនឃើញ
ព្រះអាទិត្យសិប្បនិម្មិតរបស់ចិន មានឈ្មោះថា Experimental Advanced Superconducting Tokamak (ហៅកាត់ថា EAST) បានបំបែកកំណត់ត្រាក្នុងការពិសោធន៍ចុងក្រោយ ដោយផលិតកំដៅបាន ១២០លានអង្សារសេ ក្នុងរយៈពេល ១០១វិនាទី និងឈានដល់កម្រិតកំដៅ ១៦០លានអង្សារសេ ក្នុងរយៈពេល ២០វិនាទី។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
ព្រះអាទិត្យសិប្បនិម្មិត EAST នឹងក្លាយជាផ្នែកមួយនៃ កន្លែងដាក់បង្កើតថាមពលដើរដោយនុយក្លេអ៊ែរអន្តរជាតិ (International Thermonuclear Experimental Reactor) ជាគម្រោងវិទ្យាសាស្ត្រពិភពលោក ដែលនឹងក្លាយជាកន្លែងផលិតថាមពលដើរដោយនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក នៅពេលវាដំណើរការនៅឆ្នាំ២០៣៥។
មានប្រទេសចំនួន៣៥ ដែលរួមមាន ប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកំពុងធ្វើការរួមគ្នាលើគម្រោងនេះ ដើម្បីរិះរកវិធីបង្កើតប្រភពថាមពលមួយចេញពីរ៉េអាក់ទ័រនៃការរំលាយថាមពលនុយក្លេអ៊ែរ។ បច្ចុប្បន្នប្រទេសទាំងនេះ កំពុងផលិតកំដៅដែលរលាយនុយក្លេអ៊ែរ ឱ្យបានសីតុណ្ហភាព ១០០លានអង្សាសេ។ ដោយនៅ ឆ្នាំ២០២០ ព្រះអាទិត្យសិប្បនិម្មិតរបស់ប្រទេសកូរ៉េ KSTAR បានបង្កើតកំណត់ត្រាមួយដោយ បង្កើតកំដៅបាន ១០០លានអង្សាសេ ក្នុងរយៈពេល ២០វិនាទី។
គេជឿថាសីតុណ្ហាភាពនៅចំណុចស្នូលនៃព្រះអាទិត្យគឺ ១៥លានអង្សារសេ មានន័យថាសីតុណ្ហភាពដែលផលិតដោយ ព្រះអាទិត្យព្រះអាទិត្យសិប្បនិម្មិតរបស់ចិន EAST គឺប្រហែលនឹងកំដៅ ៧ដង នៃព្រះអាទិត្យ៕