អត់មាន​វ៉ាក់សាំងចាក់ឱ្យប្រជាជន! វៀតណាម គ្រោង​ដាច់ចិត្តអនុម័តឱ្យ​ប្រើ Sinopharm

  • 2021-06-02 06:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រកាស​ម្សិលមិញថានឹង​ផ្តល់​ការយល់ព្រម​លើវ៉ាក់សាំងចិន Sinopharm សម្រាប់​ការប្រើប្រាស់​បន្ទាន់ ខណៈដែល​វៀតណាម កំពុងប្រើគ្រប់មធ្យោបាយ​ដើម្បី​ស្វែងរក​វ៉ាក់សាំង​ឱ្យបានឆាប់។

អ្នក​នាំពាក្យ​រដ្ឋបាលឱសថ​វៀតណាម បាន​ឱ្យដឹងថា អ្នកជំនាញ​កំពុង​ធ្វើការ​វាយតម្លៃលើឯកសារ និងព័ត៌មាននានា​អំពី​វ៉ាក់សាំង Sinopharm។

គួរដឹងថា បច្ចុប្បន្ន​វៀតណាម អនុញ្ញាតឱ្យប្រើវ៉ាក់សាំងតែ២ប៉ុណ្ណោះ គឺ Sputnik V និង AstraZeneca។

មកដល់ពេលនេះ វៀតណាមទើបតែទទួលបាន​វ៉ាក់សាំង ១,១លានដូស ក្រោមកម្មវិធីកូវ៉ាក់ ដែល​ជាចំនួនដ៏តិចតួចបំផុតសម្រាប់ប្រទេសនេះ៕

ប្រភព៖ Vietnam News

;