ឡាវ នឹងទទួលបានវ៉ាក់សាំងអាមេរិក Pfizer ត្រៀមចាក់ឱ្យមនុស្ស៣ក្រុម
- 2021-06-02 08:19:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាវ នឹងទទួលបានវ៉ាក់សាំងអាមេរិក Pfizer ត្រៀមចាក់ឱ្យមនុស្ស៣ក្រុម
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលឡាវ បានប្រកាសថ្ងៃនេះថា ឡាវនឹងទទួលបានវ៉ាក់សាំងអាមេរិក Pfizer ប្រហែល ១០ម៉ឺនដូស ក្រោមកម្មវិធីកូវ៉ាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
វ៉ាក់សាំង Pfizer ដែលតម្រូវឱ្យរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត -៧០អង្សារសេ គឺឡាវបានត្រៀមទូទឹកកករួចស្រេចហើយ។
ឡាវគ្រោងនឹងចាក់វ៉ាក់សាំងនេះ ឱ្យក្រុមអាទិភាព ៣ក្រុម រួមមាន គ្រូពេទ្យ មនុស្សវ័យចាស់ និងអ្នកដែលមានជំងឺច្រើន។
បច្ចុប្បន្ននេះ វ៉ាក់សាំងដែលកំពុងប្រើនៅឡាវ រួមមាន Sinopharm, Sputnik V និង AstraZeneca។
ឡាវមានផែនការចាក់វ៉ាក់សាំងឱ្យបាន ៥០% នៃប្រជាជនគោលដៅ ៧,២លាននាក់ ត្រឹមចុងឆ្នាំ២០២១៕