គាស់កកាយខ្សែជីវិត សុខ ស្រីនាង រយៈពេលជិត២០ឆ្នាំលើវិស័យសិល្បៈដ៏ស្ងប់ស្ងាត់មហាជនមិនច្រើនទេបានដឹង

  • 2021-06-02 09:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង សុខ ស្រីនាង ធ្លាប់ត្រូវបានមហាជនលើកឡើងថា ជាសិល្បការិនីមួយរូបដែលស្រគត់ស្រគំ សុភាពរាបសា ក្រោមហេតុផល ដែលនាងមិនសូវ បញ្ចេញសកម្មភាពសាំញុំាច្រើន ពោលគឺនាងប្រើជីវីតសាមញ្ញបំផុត។

ក្រៅពីរស់នៅស្ងៀមស្ងាត់មិនបញ្ចេញសកម្មភាពច្រើនដូចមិត្តរួមអាជីពដ៏ទៃ អាចនិយាយបានថា ស្រីនាង ក៏ជាសិល្បការិនីមួយរូបដែលពុំធ្លាប់បញ្ចេញរូបស៊ិចស៊ី ម្ដងណាឡើយទាំងក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និង IG។

រស់នៅបែបស្ងៀមស្ងាត់ និងមិនសូវបញ្ចេញសកម្មភាពបែបនេះ ប្រិយមិនសូវដឹងទេថាខ្សែជីវិតរបស់ នាង ចំណោយក្នុងវិថីសិល្បៈមានស្ថានភាពវិវត្តបែបណា? ដូច្នេះថ្ងៃនេះ Sabay នឹងគាស់កកាយ រឿងរ៉ាវ ជីវិតការងារ និងស្នេហា ខ្លះៗចាប់តាំងពី ស្រីនាង ចូលសិល្បៈដំបូង៖

១. សុខ ស្រីនាង កើតនៅថ្ងៃទី ១០ តុលា ១៩៨៧

២. តារាស្រីរាងខ្ពស់ស្រឡះរូបនេះមានដើមកំណើតមកពីខេត្ត បន្ទាយមានជ័យ

៣. សុខ ស្រីនាង ធ្លាប់រៀបការនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១០

៤. នៅឆ្នាំ២០១២ ស្រីនាង ស្ពាយឈ្មោះជាស្ត្រីមេម៉ាយទាំងក្មេងវ័យ

៥. បោះជំហ៊ានក្នុងវិស័យសិល្បៈដំបូងនៅឆ្នាំ២០០៥ ក្នុងផលិតកម្ម KH Production

៦. ស្នាដៃចម្រៀងដំបូងដែលធ្វើមហាជនស្គាល់ សុខ ស្រីនាង ក្នុងបទ “រាត្រីនឹកបង និងបទ ភ្លឺឡើងបាត់ស្នេហ៍

៧. នៅឆ្នាំ២០០៧ ស្រីនាង ក្ដាប់បានជាតួឯកស្រីក្នុងរឿង “និស្ស័យបាត់ស្នេហ៍” របស់ផលិតកម្ម KH Production

៨. បាត់សម្លេង ស្រីនាង មួយរយៈធំ និងបន្លឺសំនៀងឡើងវិញក្នុងផលិតកម្មថ្មីគឺ Big Men

៩. ក្រោយស្រីនាងបានផ្លាស់ប្ដូរទ្រនំជាហូរហែ រហូតមកដល់បច្ចុប្បន្ននាងជ្រកក្នុងទ្រនំធំខ្ពស់ ផលិតកម្មហង្សមាស

១០. នៅឆ្នាំ២០១៩ ស្រីនាង ទទួលបានតំណែងសម្ដែងរឿងជាថ្មីម្ដងទៀតក្នុងខ្សែភាពដ៏ធំរបស់ហង្ស មាស ក្នុងរឿង” រាជិនីភូមិគ្រឹះ”៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី
;