កីឡាករកម្ពុជា​ក្មេងៗ​ដែលលេង World Cup យប់នេះ គឺ​នឹង​ត្រៀមសម្រាប់​ស៊ីហ្គេមខាងមុខ

  • 2021-06-03 02:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូបង្គោល​របស់​ក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បាន​ថ្លែង​ថា លោក​បាន​ជ្រើសរើស​កីឡាករ​ថ្មី និងក្មេង​មួយចំនួន សម្រាប់​វគ្គជម្រុះ World Cup 2022 ពីព្រោះគឺមាន​គោលដៅ​សម្រាប់​ស៊ីហ្គេម​ទៀត។ ការលើកឡើង​នេះ មុនកម្ពុជា​ ប៉ះម្ចាស់ផ្ទះបារ៉ែន ក្នុងវគ្គជម្រុះ World Cup 2022 ពូលC ដែល​ការប្រកួត​នឹងចាប់ផ្តើម​នៅម៉ោង ១១:៣០​នាទីយប់នេះ។

លោក​បញ្ជាក់​ដូច្នេះថា៖ «យើងចង់​ឱ្យពួកគេ​មានឱកាស​លេង​ និង​ទទួលបទពិសោធន៍​ដ៏មាន​តម្លៃ​សម្រាប់​ពួកគេ និងអនាគត​នៃបាល់ទាត់​កម្ពុជា។ យើងគិតថាពួកគេមានសក្តានុពល​ក្នុងការប្រយុទ្ធ​បើប្រៀបធៀប​ជាមួយ​កីឡាករ​ដែលមានបទពិសោធន៍​មួយចំនួន។ ពួកគេមាន​ទំនុកចិត្តខ្ពស់​ ទោះបីជាពួកគេ​នៅក្នុងក៏ដោយ។ យើងជឿជាក់​ថាពួកគេ​នឹង​បង្ហាញ​អ្នកគាំទ្រ​នូវទម្រង់​លេងគាប់​ប្រសើរមួយ»។

លោកបន្តថា៖ «បារ៉ែន ជាក្រុមល្អ​ទាក់ទងនឹង​សមត្ថភាព​រាងកាយ ប៉ុន្តែយើងមិន​ស្ទាក់ស្ទើរ​ក្នុង​ការប្រជែង​ជាមួយពួកគេ»៕

;