សិង្ហបុរី ប្រកាស​ធ្វើរឿងមួយនេះភ្លាមៗ ក្រោយ WHO ទទួលស្គាល់ Sinovac

  • 2021-06-03 08:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាល​សិង្ហបុរី បាន​ប្រកាស​នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២១ថា មន្ទីរពេទ្យឯកជន ត្រូវបានអនុញ្ញាតឱ្យនាំយក​វ៉ាក់សាំងចិន Sinovac មកចាក់​ជូន​ប្រជាជនសិង្ហបុរីបាន ក្រោមកម្មវិធីមួយហៅថា «special access route»។ ការ​យល់ព្រមនេះ ធ្វើឡើង​១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក បានសម្រេច​ចុះបញ្ជីវ៉ាក់សាំង​ Sinovac សម្រាប់​ការប្រើប្រាស់​បន្ទាន់។

ក្រសួង​នឹង​ចេញ​សេចក្តីប្រកាស​បញ្ជាក់​លម្អិតបន្ថែម​ទៀត ជុំវិញ​ការសុំ​អាជ្ញាបណ្ណនាំចូល​វ៉ាក់សាំង Sinovac នេះ។ «យើង​កំពុង​សិក្សា​ពីលទ្ធភាព​សម្រាប់​ស្ថាប័ន​សុខភាព​ឯកជន ដើម្បី​អាចទិញវ៉ាក់សាំង (Sinovac) ចំនួន ២០ម៉ឺនដូស។ ចំពោះព័ត៌មាន​អំពីដំណើរការទិញវ៉ាក់សាំង ការកំណត់តម្លៃ និងសុវត្ថិភាព​អ្នកទទួលចាក់វ៉ាក់សាំងនេះ នឹងត្រូវ​ផ្តល់លម្អិតបន្ថែមពេលក្រោយ»។

ទោះជាយ៉ាងនេះក្តី សិង្ហបុរី នៅតែ​មិនព្រម​អនុញ្ញាតឱ្យ​ប្រើប្រាស់វ៉ាក់សាំង Sinovac សម្រាប់​យុទ្ធនាការចាក់វ៉ាក់សាំង​ជាតិនោះទេ។ មកដល់ពេលនេះ សិង្ហបុរី​ អនុញ្ញាតឱ្យប្រើតែវ៉ាក់សាំងអាមេរិក Pfizer និង Moderna តែប៉ុណ្ណោះ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;