ក្តៅៗ! Ford ចេញវីដេអូបង្ហាញ ភីកអាប់តម្លៃក្រោម ២ម៉ឺនដុល្លារថ្មីរបស់ខ្លួនហើយ (វីដេអូ)
- 2021-06-04 01:52:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! Ford ចេញវីដេអូបង្ហាញ ភីកអាប់តម្លៃក្រោម ២ម៉ឺនដុល្លារថ្មីរបស់ខ្លួនហើយ (វីដេអូ)
ចន្លោះមិនឃើញ
យោងតាមក្រុមហ៊ុន Ford បានឲ្យដឹងថា ខ្លួននឹងប្រកាសចេញរថយន្តភីកអាប់ម៉ូដែលថ្មីសន្លាងមួយទៀត ហៅថា Ford Maverick នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។
ភ្ជាប់ជាមួយការប្រកាសនោះ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ ក៏បានបង្ហាញឲ្យឃើញនូវវីដេអូខ្លីមួយខ្សែ ដែលបង្អួតពីរូបរាងខាងក្រោយនៃភីកអាប់ Maverick នោះផងដែរ។
សូមបញ្ជាក់ថា រថយន្ត Ford Maverick ថ្មីនេះត្រូវបានគេរំពឹងថា នឹងចូលរោងចក្រផលិតនៅចុងខែកក្កដា ហើយចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះតែម្តង។ វានឹងប្រើគ្រោងឆ្អឹង C2 ដូចទៅនឹងរថយន្ត Ford Escape និង Bronco Sport ដែរ ខណៈ Ford បានប្រាប់ទៅខាងឈ្មួញលក់រថយន្តរបស់ខ្លួនថា ភីកអាប់នេះនឹងមានតម្លៃចាប់ពីក្រោម ២០ ០០០ដុល្លារ។
Ford Maverick នឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៨១សេះ និង កម្លាំងបង្វិល ២៥៨ញូតុនម៉ែត្រ ព្រមទាំងម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៥សេះ និងកម្លាំងបង្វិល ៣៧៣ញូតុនម៉ែត្រ។ ជាស្តង់ដារភីកអាប់នេះនឹងប្រើប៉ុងមួយវិលកង់មុខ ប៉ុន្តែក៏មានជម្រើសប៉ុងពីរដែរ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ៕
សូមទស្សនាវីដេអូខាងក្រោម៖
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕