កម្ពុជា​ ធ្លាយ​សំណាញ់ទីច្រើន​បំផុត​សរុបប៉ុន្មាន​ហើយ ត្រឹម ៦ ​ប្រកួត​ជម្រុះ World Cup?

  • 2021-06-04 04:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​បាល់​ទាត់​ជម្រើសជាតិ កម្ពុជា ​អាច​ទាត់​បញ្ចូល​ទី​បាន​តែ ១ គ្រាប់​ប៉ុណ្ណោះ​ទល់​នឹង ហុងកុង ​រក​បាន​ដោយ​ខ្សែប្រយុទ្ធ កែវ សុខផេង ផ្ទុយទៅវិញឆ្លងកាត់ ៦ ប្រកួត​កន្លង​មក​ កម្ពុជា របូត​គ្រាប់​បាល់​ដល់​ទៅ ៣០ គ្រាប់​ឯណោះ​។

កែវ សុខផេង ស៊ុត១គ្រាប់ គ្រាដែលកម្ពុជាស្មើ ១-១ ទល់នឹងហុងកុង
​៣០ គ្រាប់​នោះ​គឺ​ជា ​កំណត់ត្រា​ធ្លាយ​សំណាញ់ទីច្រើន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​​បាល់ទាត់​កម្ពុជាក្នុងការប្រកួតជម្រុះ World Cup ។​

ស្ថិត​ក្នុង​ពូល C ការប្រកួត៦ដងរបស់ កម្ពុជា ស្មើ១ ចាញ់ ៥ ទល់នឹងក្រុមខ្លាំងៗតំបន់អាស៊ី៖

-ប្រកួតទីមួយ ជួប ហុងកុង ស្មើ ១-១

-ប្រកួតទីពីរ ជួប បារ៉ែន ធ្លាយ ១ គ្រាប់

-ប្រកួតទីបី ជួប អឺរ៉ង់ ធ្លាយ ១៤ គ្រាប់

-ប្រកួតទីបួន ជួប អឺរ៉ាក់ ធ្លាយ ៤ គ្រាប់

-ប្រកួតទីប្រាំ ជួប ហុងកុង ធ្លាយ ២ គ្រាប់

-ប្រកួតទីប្រាំមួយ ជួប បារ៉ែន ម្ដងទៀត ធ្លាយ ៨ គ្រាប់ និងនៅសល់២ប្រកួតទៀតត្រូវជួបក្រុមខ្លាំង អឺរ៉ាក់ និងអឺរ៉ង់៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;