ជីវិតលើទូកជិត២០ឆ្នាំរបស់បងប្អូនខែ្មរឥស្លាម [បណ្តុំរូបភាព]
- 2021-06-05 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតលើទូកជិត២០ឆ្នាំរបស់បងប្អូនខែ្មរឥស្លាម [បណ្តុំរូបភាព]
ចន្លោះមិនឃើញ
បងប្អូនខ្មែរឥស្លាមប្រមាណជិត១០០គ្រួសាររស់នៅភូមិចុងកោះ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានរស់នៅទីកន្លែងនេះជិត២០ឆ្នាំមកហើយ។ ភាគច្រើននៃពួកគាត់គឺប្រកបរបរនេសាទត្រី។ ប៉ុន្តែតាមស្ថាភាពបច្ទុបន្បការនេសាទត្រីកុំសូវទទួលបានផលនោះទេដោយសារខ្សត់ត្រី។ បុរសខ្មែរឥស្លាមវ័យ ៥៩ឆ្នាំ ឈ្មោះ ស៊ីម និយាយថា «ត្រីឆ្នាំនេះអត់មានទេ រកបានពីរទៅបីគីឡូក្នុងមួយថៃ្ង។ ត្រីគឺចម្រុះគ្រប់មុខ បើគិតជាលុយលក់បានក្្នុងមួយគីឡូពី១ម៉ឺន ២ពាន់ ទៅ១ម៉ឺន ៥ពាន់រៀល»។ ពូស៊ីម ប្រាប់បន្តថា ថ្វីត្បិតតែរកត្រីពុំសូវបាន តែរស់នៅទីនេះស្រួលនៅផ្សារ ពេទ្យ និងកូនៗបានរៀនព្រោះសាលានៅជិតស្រាប់។
ខាងក្រោមនេះជាទិដ្ឋភាពសកម្មភាពរបស់បងប្អូនខ្មែរឥស្លាម ដែលរស់នៅ ភូមិចុងកោះ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពីព្រលឹមទល់យប់ កាលពីថ្ងៃទី១-២ និងទី៣ ខែមិថុនា ឆ្នាំ២០២១៕