ពិបាក​រកវ៉ាក់សាំង​ចាក់ឱ្យប្រជាជនពេក! ទីបំផុត វៀតណាម ដាច់ចិត្ត​ប្រើវ៉ាក់សាំង​ចិនដែរហើយ

  • 2021-06-04 06:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រកាស​នៅថ្ងៃទី៤មិថុនានេះថា វៀតណាម​បាន​យល់​ព្រមលើវ៉ាក់សាំងចិន Sinopharm សម្រាប់​ការប្រើប្រាស់បន្ទាន់។

ការអនុញ្ញាតនេះ ធ្វើឱ្យ Sinopharm ក្លាយជាវ៉ាក់សាំងទី៣ ដែលត្រូវបាន​យល់ព្រមឱ្យចាក់​នៅក្នុងប្រទេសវៀតណាម បន្ទាប់ពី AstraZeneca និង Sputnik V។

គួរដឹងថា វៀតណាម​មានគោលដៅ​នាំយកវ៉ាក់សាំងឱ្យបាន ១៥០លានដូស ដើម្បីចាក់ជូនប្រជាជន​ប្រមាណ ៧០%។ ប៉ុន្តែរហូតមកដល់នេះ វៀតណាម​ទើបតែទទួលបានវ៉ាក់សាំង ១,១លានដូសពីកូវ៉ាក់ ប៉ុណ្ណោះ ដែលជាចំនួនដ៏តិចតួចបំផុតសម្រាប់ប្រទេសនេះ៕

ប្រភព៖ vnexpress

;