បើជិះរថយន្តប្រភេទនេះ មិនចាំបាច់​ទៅបង់ពន្ធផ្លូវទេ!

  • 2021-06-04 08:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់ប្រភេទ ត្រូវ​បាន​លើកលែង​ចំពោះ៖

-រថយន្ត​គិលានសង្គ្រោះ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាកម្មសិទ្ធិរបស់​រដ្ឋ

-យានយន្ត​ដែល​ជាកម្មសិទ្ធិ​របស់​អង្គភាព​កងយោធពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាល​ជាតិ​ ដែល​បម្រើ​ការងារ​សម្រាប់​កិច្ចការការពារជាតិ ជាមធ្យោបាយ​ប្រើប្រាស់​ដឹកជញ្ជូន​សម្ភារទ័ព ឬដឹកជញ្ជូន​កងទ័ព ក៏ដូចជា​សម្រាប់​កិច្ចការសន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម

-យានយន្ត​ដែល​ជាកម្មសិទ្ធិរបស់​ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា។

ក្រសួង-ស្ថាប័ន ឬអង្គភាព​ដែល​ជាអាណាព្យាបាល ឬជាកម្មសិទ្ធិនៃ​យានយន្តដូចមានចែងក្នុងចំណុចខាងលើ ត្រូវ​ស្នើសុំមកអគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​បាន​នូវលតាបត្រ​បង់ពន្ធ (ពន្ធ​ជាបន្ទុក​របស់​រដ្ឋ) ដោយភ្ជាប់មក​ជាមួយ​នូវ​បញ្ជី​សារពើភណ្ឌយានយន្ត​របស់​ក្រសួង-ស្ថាប័ន ឬអង្គភាព​ដែលបាន​ស្នើសុំ​នោះ៕

ដកស្រង់​ចេញពី៖ ប្រកាស​ស្តីពី ការប្រមូល​ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់ប្រភេទ​ប្រចាំឆ្នាំ ចុះ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៨

;