Toyota ចេញ Land Cruiser Prado 70th Anniversary ថ្មី អាប់ដេតលើសម៉ូដែលធម្មតា
- 2021-06-07 02:21:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ចេញ Land Cruiser Prado 70th Anniversary ថ្មី អាប់ដេតលើសម៉ូដែលធម្មតា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានធ្វើការអាប់ដេតបន្ថែមលើរថយន្ត Land Cruiser Prado នៅក្នុងប្រទេសជប៉ុន ដោយបានបញ្ចេញម៉ូដែល 70th Anniversary ថ្មី។
រថយន្ត Toyota Land Cruiser Prado 70th Anniversary ថ្មីនេះ នឹងផ្តល់ជម្រើស ៥ ពណ៌ ដោយក្នុងនោះក៏មានពណ៌បៃតងចាស់ផងដែរ។
លក្ខណៈពិសេសមួយចំនួនលើ Prado 70th Anniversary មានដូចជា យ៉ាន់កង់ពណ៌ខ្មៅទំហំ ១៨អ៊ីញ, ការតុបតែងជាមួយក្រូមេពណ៌ខ្មៅ, គម្រប់កញ្ចក់ខ្មៅ, ស៊ុមកញ្ចក់ខ្មៅ និងមានរឺហ្គែរលើដំបូលពណ៌ខ្មៅផងដែរ។ មិនតែប៉ុណ្ណោះ នៅទ្វារឃ្លុបខាងក្រោយក៏មានបំពាក់ឡូហ្គូ 70th Anniversary ទៀតផង។
ចំណែកឯផ្នែកខាងក្នុងវិញ រថយន្ត SUV នេះបានបំពាក់ពូកស្បែកពណ៌ត្នោត ព្រមទាំងមានកម្រាលជើងថ្មីជាមួយឡូហ្គូ 70th Anniversary ផងដែរ។
រថយន្ត Toyota Land Cruiser Prado 70th Anniversary នេះនឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ សម្រាប់អតិថិជននៅក្នុងប្រទេសជប៉ុន គឺ ម៉ាស៊ីនសាំង ចំណុះ ២,៧លីត្រ មានកម្លាំង ១៦០សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ turbo មានកម្លាំង ២០១សេះ។ វាប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរមកស្តង់ដារតែម្តង៕