ដីនៅហុងកុងកាន់តែថ្លៃ គ្រាន់តែចំណតឡានមួយតម្លៃ ១.៣លានដុល្លារ
- 2021-06-07 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដីនៅហុងកុងកាន់តែថ្លៃ គ្រាន់តែចំណតឡានមួយតម្លៃ ១.៣លានដុល្លារ
ចន្លោះមិនឃើញ
ខណៈទីផ្សារអចលនទ្រព្យពិភពលោកកំពុងតែធ្លាក់ចុះសឹងតែដល់បាត ដោយសារតែវិបត្តិកូវីដ១៩នោះ ទីផ្សារដីធ្លីនៅកោះហុងកុងនៅតែខ្ពស់កប់ពពក រកលុយទិញផ្ទះនៅមិនបាន។
កាលពីថ្ងៃទី ០៥ ខែមិថុនាកន្លងទៅនេះ បណ្ដាញព័ត៌មាន HK01 បានធ្វើឲ្យប្រជាជនរស់លើកោះហុងកុងភ្ញាក់ផ្អើលជាខ្លាំងនៅពេលប្រកាសពីកំណត់ត្រាតម្លៃទីផ្សារអចលនទ្រព្យថ្មីនៅលើកោះមួយនេះ។ តាមនោះដែរ កំណត់ត្រាដីធ្លីថ្មីនេះនោះគឺ ចំណតឡានមួយគឺមានតម្លៃដល់ទៅ ១.៣លានដុល្លារ។
ជាក់ស្ដែង ក្រុមហ៊ុនអចលនទ្រព្យ Whaf Holdings និង Nan Fung Group ទើបតែលក់បានចំណតចតឡានមួយកន្លែង សម្រាប់ឡានមួយក្នុងតម្លៃ ១០.២លានដុល្លារហុងកុង (១.៣លានដុល្លារអាមេរិក) នៅក្នុងតំបន់ Mount Nicholson។
នេះគឺជាតម្លៃបំបែកកំណត់ត្រាថ្មី ត្បិតកំណត់ត្រាមុននោះត្រូវលក់បានចំណតមួយក្នុងតម្លៃ ១លានដុល្លារគត់ កាលពីឆ្នាំ ២០១៩។ បណ្ដាញព័ត៌មាន Bloomberg បានឲ្យដឹងថា ខណៈទីផ្សារដីធ្លីនានាលើពិភពលោកកំពុងដាំក្បាលចុះព្រោះកូវីដ១៩នោះ ហុងកុងនៅតែខ្លាំងដោយសារតែកោះមួយនេះ បានទប់ទល់នឹងកូវីដបានសម្រេច។ មុននោះដែរ ផ្ទះមួយខ្នងនៅតំបន់ Peak ត្រូវបានដាក់ជួលក្នុងមួយខែតម្លៃ២៥ម៉ឺនដុល្លារ។ គួរបញ្ជាក់ផងដែរថា គម្រោងលំនៅដ្ឋានលំដាប់ខ្បស់ Mount Nichoson ក៏ស្ថិតក្នុងតំបន់ Peak ដែលជាតំបន់ដែលមានតម្លៃអលនទ្រព្យថ្លៃជាងគេនៅលើកោះហុងកុងផងដែរ៕