មិនមែនសៀមរាប ឬកំពតទេ! តែខេត្តមួយនេះ មានភ្ញៀវទេសចរទៅលេងច្រើនជាងគេ

  • 2021-06-07 09:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។ ក្នុងនោះខេត្តក្រចេះឈរលំដាប់លេខ ១ មានភ្លៀងទៅលេងកម្សាន្តច្រើនជាងគេ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • ខេត្តក្រចេះ៖ ១០ ២២៥ នាក់
  • ខេត្តបាត់ដំបង៖ ៩ ៤៧០ នាក់
  • ខេត្តកំពត៖ ៩ ២៩២ នាក់
  • ខេត្តព្រះសីហនុ៖ ៨ ៧៩០ នាក់
  • ខេត្តសៀមរាប៖ ៦ ៩៧៩ នាក់
  • ខេត្តកំពង់ស្ពឺ៖ ៦ ៧២៣ នាក់។

លោក ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ សហគមន៍អេកូទេសចរណ៍កោះសាមសិប ក្នុងខេត្តក្រចេះជាដើម។

ត្រង់ចំណុចនេះដែរ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា កោះព្រហ្មចារី និងកោះសាមសិប នៃខេត្តក្រចេះ តំបន់អេកូទេសចរណ៍នេះទទួលបានភ្ញៀវទេសចរច្រើន ខណៈពីដើមឡើយមិនទាន់មានភ្ញៀវទៅទស្សនាច្រើននោះឡើយ រីឯកោះសាមសិបវិញក៏ទទួលបានភ្ញៀវទេសចរទៅទស្សនាកើនឡើងជាងមុនផងដែរ»៕

អត្ថបទថ្មី
;