ជម្រុះ World Cup យប់មិញ! សិង្ហបុរី ត្រូវក្រុមមួយនេះលត់ដល់ ៥គ្រាប់

  • 2021-06-08 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រកួតជម្រុះ World Cup 2022 ប្រចាំតំបន់អាស៊ីពូល D យប់មិញនេះ សិង្ហបុរី ត្រូវក្រុមអ៊ូបេគីស្ថាន លត់ដល់ទៅ៥គ្រាប់ទល់នឹង០ ដែលធ្វើឡើងនៅក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ី សាអ៊ូឌី។ នេះជាលទ្ធផលកាន់តែអាក្រក់មួយទៀត​របស់​សិង្ហបុរី បន្ទាប់ពីចាញ់ប៉ាឡេស្ទីន ០-៤ កាលពីប្រកួតលើកមុន។

យ៉ាងណាមិញ គ្រូជម្រើសជាតិសិង្ហបុរី លោក Tatsuma Yoshida បានលើកឡើង​ក្រោយ​ការប្រកួតនេះថា ស្មារតីប្រកួត​ និងរបៀបលេងរបស់ក្រុមលោកគឺ​ល្អណាស់ និង​ប្រសើរជាងការប្រកួតលើកមុន។ «ពួកគេលេងបានយ៉ាងល្អ ប៉ុន្តែ​ការរបូតគ្រាប់បាល់ដំបូង បាន​ធ្វើឱ្យយើងបាក់ទឹកចិត្តបន្តិច។ យើងអាចដកស្រង់បទពិសោធន៍នេះពីអ៊ូបេគីស្ថាន ពួកគេ​ជាកីឡាករ​មានគុណភាព»។

សូមមើលលទ្ធផលគូផ្សេងៗទៀតខាងក្រោម៖

ពូល A

-កោះខ្វាម ០ – ៣ ស៊ីរី

-ចិន ២ – ០ ហ្វីលីពីន

ពូល B

-នេប៉ាល់ ០ – ៣ ហ្សកដានី

-អូស្ត្រាលី ៥ – ១ ឆៃនីស្តតៃប៉ិ

ពូល C

-អ៊ីរ៉ាក់ ៤ – ១ កម្ពុជា

-អ៊ីរ៉ង់ ៣ – ០ បារ៉ែន

ពូល D

-អារ៉ាប៊ីសាអ៊ូឌី ៣ – ០ យេមេន

-អ៊ូបេគីស្ថាន ៥ – ០ សិង្ហបុរី

ពូល E

-បង់ក្លាដេស ០ – ២ ឥណ្ឌា

-អូម៉ង់ ០ – ១ កាតា

ពូល F

-កៀជីស្ថាន ០ – ១ ម៉ុងហ្គោលី

-ជប៉ុន ៤ – ១ តាជីគីស្ថាន

ពូល G

-អារ៉ាប់រួម ៣ – ១ ថៃ

-វៀតណាម ៤ – ០ ឥណ្ឌូណេស៊ី

ពូល H

-លីបង់ ៣ – ២ ស្រីលង្កា

-កូរ៉េខាងត្បូង ៥ – ០ តួមេនីស្ថាន៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;