បន្ទាប់​ពី​ស្រែក​អន់ចិត្ត​នឹង​ពានរង្វាន់​គ្មាន​ន័យ យឿន ពិសី បង្ហាញ​ប្រភព​ចំណូល​មួយ​ដែល​ជួយ​ជីវភាព​លោក​បាន​ខ្លះ

  • 2021-06-08 03:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ជយលាភី​លេខ​១​ក្នុង​កម្មវិធី Cambodia Got Talent ឆ្នាំ​២០១៥ យឿន ពិសី ដែល​ទើប​តែ​ទម្លាយ​ចេញ​នូវ​រឿងរ៉ាវ​ឈឺចាប់ ដោយ​ខ្លួន​មិន​សូវ​មាន​ទីផ្សារ​ការងារ​សិល្បៈ​ដូច​តារា​ដទៃ​អស់​រយៈ​ពេល​ប្រមាណ​៥​ឆ្នាំ បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ថា បើ​ទោះបីជា​មិន​ទាន់​មាន​ឱកាស​ចេញ​ច្រៀង តែ​បច្ចុប្បន្ន​លោក​មាន​ប្រភព​ចំណូល​មួយ​ដែល​អាច​ជួយ​ទ្រទ្រង់​ជីវភាព​លោក​បាន​ខ្លះ។

ក្រោយ​ពី យឿន ពិសី ទម្លាយ​ថា​ពានរង្វាន់​លេខ​១​គ្មាន​ន័យ​ជាមួយ​នឹង​ទឹកភ្នែក​សស្រាក់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ក៏​នៅ​តែ​មិន​ទាន់​មាន​ម្ចាស់​កម្មវិធី ឬ​Sponsor ណា​ម្នាក់​មក​ទាក់ទង​លោក​ដើម្បី​ច្រៀង​នៅ​ឡើយ​ដែរ។

ដូច្នេះ​លោក​សម្រេច​ថា​នឹង​បន្ត​កម្មវិធី​ច្រៀង​តាម​សំណូមពរ​របស់​ប្រិយមិត្ត​ទៀត ដោយ​ដាក់​បង្ហាញ​គណនី​ABA ផ្ទាល់​ខ្លួន​របស់​លោក​នៅ​លើ​Screen ប៉ុន្ដែ​លោក​បញ្ជាក់​ថា នេះ​មិនមែន​ជា​ការ​សុំ​ទាន ឬ​ស្រែក​សុំ​ជំនួយ​នោះ​ទេ គឺ​ជា​ទឹកចិត្ត​សប្បុរសជន។

យឿន ពិសី៖"ចំណូល​ហ្នឹង...មិន​អាច​យក​ទៅ​ធ្វើ​មាន​បាន​អី​កើត​ទេ​បង គឺ​បាន​តែ​ម៉ា​រស់​ៗ។ ខ្ញុំ​មិន​ចង់​និយាយ​អី​វែងឆ្ងាយ​ទៀត​ទេ ព្រោះ​ណា​មួយ​វា​គាប់​ជួន​នឹង​បញ្ហា​កូវីដ​ផង តែ​ម្ចាស់​កម្មវិធី​មួយ​ៗ​គេ​យក​តែ​តារា​ស្អាតៗ ហើយ​កាយវិការ​បាន តែ​បើ​ដូច​ខ្ញុំ​គឺ​ចប់...ពេល​នេះ​មាន​តែ​ច្រៀង​តាម​Live ហ្នឹង​ហើយ"។

យឿន ពិសី បាន​ចាប់​ផ្ដើម​ចូល​ស្ទូឌីយោ ហើយ​បើក​ការ​Live តាម​ទូរស័ព្ទ​ដោយ​និយាយ​ពីនេះពីនោះ និង​ច្រៀង​តាម​សំណូមពរ​របស់​ប្រិយមិត្ត​ដែល​ចូល​Coment ឬ​ទស្សនា​ការ​Liveរបស់​លោក​ក្នុង​១​ដង​រយៈ​ពេល​១​ម៉ោង​កន្លះ។ លោក​តែងតែ​ធ្វើ​ការ​Liveយ៉ាង​តិច​៤​ដង ក្នុង​១​ខែ ហើយ​នៅ​លើ​Page របស់​លោក​នោះ​គឺ​មាន​ដាក់​គណនី​ABA ដោយ​សរសេរ​ថា"ចូល​រួមSupport ខ្ញុំ​បាទ​ក្នុង​ការ​Live តាម​រយៈ​ABA 002 025 112៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

;