«ពហុកីឡដ្ឋានជាតិអូឡាំពិក» កន្លែងធ្លាប់អូ៊ូអរក្លាយជាស្ងាត់ជ្រងំ[បណ្តុំរូបភាព]

  • 2021-06-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពហុកីឡដ្ឋាន​ជាតិអូឡាំ​ពិក​ធ្លាប់តែជាកន្លែងជួបជុំ អ៊ូអរ មនុស្សម្នាគ្រប់ទិសទីមកទស្សនា និងគាំទ្រការប្រកួតបាល់ទាត់ ហាត់ប្រាណ អង្គុយ តែឥឡូវក្លាយជាកន្លែងស្ងាត់ជ្រងំគ្មានមនុស្សដើរកាត់អស់ជាច្រើន​ខែ​មក​ហើយ​។

ស្ងាត់ក៏ព្រោះតែកូវីដ កូវីដវាបំផ្លាញអ្វីគ្រប់យ៉ាង។ អគារនៃពហុកីឡដ្ឋានបានប្រែក្លាយពីកន្លែងប្រកួតកីឡាទៅជាកន្លែងសម្រាកព្យាបាលអ្នកជំងឺឆ្លងជំងឺកូវីដ។ វានឹងប្រសើរឆាប់ៗបើប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

គិតត្រឹមព្រឹកថ្ងៃ៨ មិថុនា កម្ពុជារក​ឃើញ​អ្នកឆ្លងសរុប ៣៥ ៥១១ អ្នកជាសះស្បើយ ២៨ ៦៤៩ នាក់ និង​អ្នកស្លាប់ ២៧៨ នាក់។

ខាង​ក្រោម​បនេះជា​ទិដ្ឋភាព​​ពហុកីឡដ្ឋាន​អូឡាំ​ពិក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​ ឆ្នាំ​២០២១​។





អត្ថបទ៖ យ៉ន សូវៀត

អត្ថបទថ្មី
;