មុនកម្ពុជា ប៉ះអឺរ៉ង់ជម្រុះ World Cup ម្ដងទៀត Honda និយាយលើកទឹកចិត្តកូនក្រុមយ៉ាងម៉េចខ្លះ?

  • 2021-06-09 02:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Keisuke Honda លើកឡើងថា៖ «កុំគិតថាការរកបានមួយគ្រាប់ជាអ្វីៗទាំងអស់ អ្វីដែលសំខាន់នោះគឺការ​លេងរបស់យើង ថ្វីត្បិតតែតង់ទី២ យើងរកគ្រាប់បានមែនប៉ុន្តែវគ្គទី២ យើងបង្កើតឧកាសបានតិចជាងវគ្គទី១ ហើយយើងក៏មានចំណុចខ្វះច្រើនផងដែរ ដូចនេះអ្វីដែលយើងគួរតែយកចិត្តទុកដាក់នោះគឺ ចំណុចខ្វះខាត និងចំណុចវិជ្ជមាន ដើម្បីកែលម្អសម្រាប់ការរីកចម្រើនទៅថ្ងៃមុខទៀត»

កម្ពុជា នឹងត្រូវប្រកួតទល់ អុី​​រ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្នុងវគ្គជម្រុះជុំទី២ ពូលC នៅទឹកដី​កណ្តាល​ប្រទេសបារ៉ែន ហើយក៏ជាប្រកួតទី ៨ ចុងក្រោយក្នុងយុទ្ធនាការនេះ។ បន្ទាប់ពីនោះ កម្ពុជា នឹងត្រូវប្រកួតជម្រុះ Play-Off កម្មវិធី AFC Asian Cup 2023 ជាមួយក្រុមមានដែលមានចំណាត់ថ្នាក់ទាបៗតាមពូលនិមួយៗ។

រូបថតដោយ៖ FFC
អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ ក៏ធ្លាប់លើកឡើងរួចមកហើយក្នុងបរាជ័យដ៏ធំបំផុត ១៤-០ ជាមួយអ៊ីរ៉ង់ កាលពីជើងទីមួយថា៖ «កម្ពុជាអាចនឹងរបូតគ្រាប់បាល់តិចជាងនេះបើយើងលេងការពារ ប៉ុន្តែពួកយើងមិនអាចរីកចម្រើនឡើយ បើយើងមិនហ៊ានលេងជាមួយក្រុមខ្លាំងៗបែបនេះ។ ដូចដែលយើងបានដឹងហើយ កម្ពុជាបរាជ័យដោយរបូតគ្រាប់បាល់ជាច្រើនគ្រាប់ ជាមួយនឹងក្រុមខ្លាំងៗក្នុងពូលC នៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក ប៉ុន្តែកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រជាមួយនឹងទម្រង់លេងដ៏ច្បាស់លាស់មួយ។» ប្រភព៖ FFC

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;