ចិន ឈឺចិត្តដែលសភាអាមេរិកអនុម័តច្បាប់ទប់ទល់បច្ចេកវិទ្យាចិន
- 2021-06-09 07:13:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ឈឺចិត្តដែលសភាអាមេរិកអនុម័តច្បាប់ទប់ទល់បច្ចេកវិទ្យាចិន
ចន្លោះមិនឃើញ
សភាចិន បានសម្តែងក្តីឈឺចិត្ត និងជំទាស់ចំពោះសភាពអាមេរិក ដែលបានអនុម័តច្បាប់ប្រឆាំងនឹងការគំរាមកំហែងពីបច្ចេកវិទ្យារបស់ចិន។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រជាជនចិន នៅថ្ងៃទី៩មិថុនានេះ លើកឡើងថា៖ «ច្បាប់នេះគឺបង្ហាញពីស្មារតីសង្គ្រាមត្រជាក់ បង្ខូចកេរ្តិ៍ឈ្មោះគោលនយោបាយការបរទេស និងក្នុងស្រុករបស់ចិន និងជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង»។
សូមជម្រាបថា សភាអាមេរិក បានបោះឆ្នោតដោយសំឡេង ៦៨ ទល់នឹង ៣២ អនុម័តលើច្បាប់នេះ នៅថ្ងៃទី៨ មិថុនា ២០២១ ដើម្បីអាចឱ្យអាមេរិកពង្រឹងបច្ចេកវិទ្យា និងបង្កើនការស្រាវជ្រាវ ពិសេសឧបករណ៍ទូរគមនាគមន៍ ឈីប និងស៊ឺមីកុងឌុចទ័រ ត្រៀមប្រជែងនឹងបច្ចេកវិទ្យារបស់ចិន៕