​រាជបណ្ឌិត្យ​សភាថៃ កំណត់តម្លៃលក់ Sinopharm ១ដូសតម្លៃជិត ៣០ដុល្លារ ដោយ​មានធានារ៉ាប់រង

  • 2021-06-09 10:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជបណ្ឌិត្យសភា Chulabhorn នៃប្រទេសថៃ បាន​កំណត់​តម្លៃ​វ៉ាក់សាំង Sinopharm ១ដូស​តម្លៃ ៨៨៨បាត (ឬជាង ២៨ដុល្លារ)។

លោក​ Nithi Mahanonda អគ្គលេខាធិការរាជបណ្ឌិត្យសភា បាន​បញ្ជាក់​ថា តម្លៃនេះ​គឺ​គិតទាំង​សេវាដឹកជញ្ជូន ស្តុកទុក និង​ធានារ៉ាប់រងពេលមានផលរំខាន​ក្រោយចាក់វ៉ាក់សាំង ប៉ុន្តែមិនទាន់បូកបញ្ចូលថ្លៃចាក់វ៉ាក់សាំង ដែលកំណត់ដោយមន្ទីរពេទ្យនោះឡើយ។

លោកបន្តថា រាជបណ្ឌិត្យសភា នឹង​រកទិញ​វ៉ាក់សាំង​សម្រាប់​រដ្ឋាភិបាល និង​ភ្នាក់ងារ​ឯកជន ដោយផ្អែក​ទៅលើស្ថានភាពសេដ្ឋកិច្ច និងសង្គម។

យ៉ាងណា រាជបណ្ឌិត្យសភា នឹង​ជូនដំណឹងលម្អិតបន្ថែមទៀត អំពី​លក្ខខណ្ឌ និង​នីតិវិធីទិញលក់វ៉ាក់សាំងនេះ៕

ប្រភព៖ The Nation

អត្ថបទថ្មី
;