អាមេរិក ប្រគល់វត្ថុបុរាណ ២៧រូប មកឱ្យកម្ពុជាវិញ
- 2021-06-10 02:10:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ប្រគល់វត្ថុបុរាណ ២៧រូប មកឱ្យកម្ពុជាវិញ
ចន្លោះមិនឃើញ
វត្ថុបុរាណខ្មែរដែលត្រូវបានជួញដូរខុសច្បាប់ចំនួន ២៧រូប ត្រូវបានអាជ្ញាធរអាមេរិក ប្រគល់មកឱ្យកម្ពុជាវិញហើយ។ ពិធីចុះហត្ថលេខាស្តីពីការផ្ទេរកម្មសិទ្ធិគ្រប់គ្រងវត្ថុបុរាណនេះ ធ្វើឡើងដោយលោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំអាមេរិកនិង លោក Cyrus Vance Jr. រដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក ដែលបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញា ថ្ងៃទី៩ មិថុនា ២០២១។
វត្ថុបុរាណទាំងនេះ រួមមានរូបបដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួន ដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីភក់។
សូមអានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖