ផ្អើលទៀតហើយ! កុំកុំ នឹងបង្ហាញមុខក្នុងនាមជាពួកម៉ាកចាស់វស្សារបស់ John Wick ក្នុងរឿងរដូវកាលថ្មី

  • 2021-06-10 02:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារាក្បាច់គុនDonnie Yen (កុំកុំ) ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់​តាមរយៈភាពយន្តជា​ច្រើននោះ ពេល​នេះ បាន​ក្លាយជា​សមាជិក​ក្នុង​ក្រុមតួ​សម្ដែង​រឿង «John Wick 4» ហើយ។ Donnie Yen នឹង​ត្រូវ​សម្ដែង​ជា​តួ​មិត្តចាស់​របស់ John Wick (Keanu Reeve)។

ដំណឹង​នេះ​ពិត​ជា​បង្ក​ការ​ភ្ញាក់ផ្អើលជា​ខ្លាំង​ ជាពិសេស​ពេល​ដឹង​ថា​ងតារាអាស៊ីរូបនេះ ក្លាយជា​តួ​ម្នាក់​ក្នុង​រឿងនេះ ប៉ុន្តែទោះជាយ៉ាង​ណា​នេះ​មិនមែន​ជា​លើកទី ១​របស់ Donnie ក្នុងពិភពហូលីវូដទេ ព្រោះ​កន្លងមក​លោក​ល្បី​ឈ្មោះ​ហូរហែ​មក​ហើយតាមរយៈស្នាដៃមួយ​ចំនួនដូចជា "xXx: Return of Xander Cage”, “Rogue One: A Star Wars Story” និង “IP Man” ជាដើម៕​

ប្រភព៖ deadline ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី
;