ឥណ្ឌា រកឃើញ​វីរុសកូវីដ Delta ក្នុងខ្លួន​អ្នក​ដែល​បាន​ចាក់វ៉ាក់សាំងរួច

  • 2021-06-10 03:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីរុសកូវីដ១៩បម្លែងថ្មី B1.617.2 ឬហៅថា វីរុស Delta ត្រូវបានរកឃើញ​ក្នុងខ្លួន​មនុស្ស​ដែលបានចាក់វ៉ាក់សាំងរួច ទាំង១ដូស និង ២ដូស។ នេះបើតាមលទ្ធផល​នៃការ​សិក្សាបឋម​ដោយ​វិទ្យាស្ថានវេជ្ជសាស្រ្ត​ឥណ្ឌា AII។

ការសិក្សានេះ ធ្វើលើ​មនុស្ស​ ៦៣នាក់ ដែលបានឆ្លងកូវីដ១៩ ក្នុងនោះ ៣៦នាក់បាន​ចាក់វ៉ាក់សាំងគ្រប់២ដូស និង ២៧នាក់ចាក់បាន១ដូស។

យ៉ាងណាមិញ មិនមានករណីស្លាប់​ដោយសារជំងឺកូវី៩ ចំពោះ​មនុស្សទាំង៦៣នាក់នេះទេ៕

ប្រភព៖ news18

;