ទីបំផុត Land Cruiser រូបរាងថ្មី បង្ហាញមុខជាផ្លូវការហើយ (វីដេអូ)

  • 2021-06-10 03:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota ទើបបញ្ចេញរថយន្ត Land Cruiser ស៊េរីឆ្នាំ ២០២២ ដែលមានការប្រើប្រាស់ការឌីហ្សាញរូបរាងថ្មីទាំងស្រុង ក្រោយពីបានប្រើប្រាស់រចនាបថចាស់អស់រយៈពេលជាង ១០ឆ្នាំរួចមក។

រថយន្តជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនជប៉ុន Toyota បូកបន្ថែមបច្ចេកវិទ្យា គ្រឿងបង្គុំ និងមុខងារពិសេសៗជាច្រើនដូចជា៖

  • មានរូបរាងថ្មីទាំងស្រុង
  • បានប្ដូរមកប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះថា TNGA ដែលមានទម្ងន់តួខ្លួនស្រាលជាងមុន
  • មានជម្រើសម៉ាស៊ីនថ្មីចំនួនពីរប្រភេទ មួយជាម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥ លីត្រ V6 ផលិតបានកម្លាំង ៤០៩សេះ និងមួយទៀតជា Twin-Turbo ដូចគ្នា ចំណុះ ៣,៣ លីត្រ V6 ប្រើម៉ាស៊ូត ផលិតថាមពលបាន ៣០៤សេះ
  • មុខងារថ្មីបំផុត E-KDSS បង្កើនប្រសិទ្ធភាពបើកបរលើដងផ្លូវ
  • បច្ចេកវិទ្យាសម្រាប់បើកបរលើផ្លូវ Off-Road
  • មុខងារថ្មីបើកបរសុវត្ថិភាព Toyota Safety Sense

Toyota និយាយថានឹងបញ្ចេញលក់រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ នៅដើមរដូវក្ដៅ (អំឡុងចុងខែមិថុនា ឬខែកក្កដា) នាពេលខាងមុខ រីឯតម្លៃក្រុមហ៊ុនមិនទាន់បានបង្ហើបឱ្យដឹងនោះឡើយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី
;