មេក្រុមហ៊ុន Johnson & Johnson ថា មនុស្សនឹងត្រូវចាក់វ៉ាក់សាំង​កូវីដរាល់ឆ្នាំ រហូត​ដល់រឿងនេះ​សម្រេចបាន

  • 2021-06-10 03:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Alex Gorsky នាយកប្រតិបត្តិ​ក្រុមហ៊ុន Johnson & Johnson បាន​អះអាងថា មនុស្ស​នឹង​ត្រូវការ​ចាក់វ៉ាក់សាំងកូវីដ១៩ដូសបន្ថែម​ជារៀងរាល់ឆ្នាំ ជាមួយ​នឹង​វ៉ាក់សាំង​ផ្តាសាយដែរ។

ក្នុងសន្និសីទ​កាសែត​បច្ចេកវិទ្យា​សុខភាព ដែលរៀបចំដោយ The Wall Street Journal កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២១ លោកបញ្ជាក់​ថា មនុស្សនឹងត្រូវ​ចាក់វ៉ាក់សាំង​បន្ថែម​រហូត​ទាល់តែ​ភាព​សុំា​សហគមន៍សម្រេចបានក្នុងកម្រិត​ពិភពលោក ហើយ​មេដឹកនាំ និងអ្នកវិទ្យាសាស្រ្ត​ពិភពលោក អាចកំណត់​កម្រិត​ការរីករាលដាល​នៃ​វីរុសបម្លែងថ្មីបាន។

បើតាម​លោក Alex Gorsky ឱ្យដឹងថា ក្រុមហ៊ុន Johnson & Johnson កំពុងស្វែងរកដៃគូថ្មីដើម្បីផលិតវ៉ាក់សាំងថ្មី អាចការពារពីវីរុសបម្លែងថ្មី៕

ប្រភព៖ CNBC

អត្ថបទថ្មី
;