ចូ បៃឌិន ប្រកាស​ពាក្យមួយ ​ដែលជាអត្តសញ្ញាណ​របស់​អាមេរិក មុន​ចូលរួមកិច្ចប្រជុំ G7

  • 2021-06-10 06:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ចូល បៃឌិន បាន​ប្រកាស​ប្រាប់ពិភពលោក​នូវពាក្យ «ប្រជាធិបតេយ្យ» ក្នុងអំឡុង​ធ្វើទស្សនកិច្ចនៅប្រទេសអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7។

ក្រោយពេលចុះចតនៅ​មូលដ្ឋានទ័ពអាកាស​ប្រទេសអង់គ្លេស កាលពីថ្ងៃទី៩ មិថុនា ២០២១ លោក បៃឌិន និយាយយ៉ាងដូច្នេះថា៖ «យើង​កំពុងស្ថិតនៅ​ចំណុច​ឆ្លុះបញ្ចាំង​មួយ​ក្នុងប្រវត្តិសាស្រ្ត​ពិភពលោក។ វាបង្ហាញ​ថា ប្រជាធិបតេយ្យ មិនត្រឹមស្ថិតស្ថិរនោះទេ ប៉ុន្តែ​វានឹងរឹតតែប្រសើរឡើង​ក្នុងការ​ក្តោបក្តោប់ឱកាស​នាយុគសម័យថ្មីនេះ»។

លោកបន្តថា៖ «នេះ​គឺ​ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង​របស់ខ្ញុំ​ក្នុងនាម​ជាប្រធានាធិបតី​អាមេរិក។ ខ្ញុំកំពុង​ឆ្ពោះទៅចូលរួមកិច្ចប្រជុំ G7 បន្ទាប់មកកិច្ចប្រជុំណាតូ ហើយនឹង​ជួបលោក ពូទីន ដោយប្រាប់​គាត់​នូវអ្វីដែលខ្ញុំចង់ប្រាប់»។

លោក​បៃឌិន បញ្ជាក់ទៀតថា៖ «គ្រប់​អ្វីៗទាំងអស់ យើង​នឹង​ធ្វើឱ្យ​កាន់តែច្បាស់​លាស់​ថា អាមេរិកគឺជាអ្នកគាំទ្រ ហើយ​ប្រជាធិបតេយ្យនៃពិភពលោក នឹង​ឈររួមគ្នា​ដោះស្រាយ​ការប្រឈម​ដ៏តានតឹង និង​បញ្ហា​ដ៏អាក្រក់​បំផុត​នៅថ្ងៃអនាគតរបស់យើង»៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;