ថៃ ផ្សាយអួតពី​ការចាក់វ៉ាក់សាំង​ វ៉ាដាច់​កម្ពុជា ឡើងមកឈរ​លេខ៣ ក្នុងអាស៊ាន

  • 2021-06-10 09:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា Chulabhorn បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកថា ថៃ មានចំនួន​ចាក់វ៉ាក់សាំងបានច្រើនជាងគេ​ឈរលេខ៣ ក្នុងតំបន់អាស៊ាន ពោលគឺ​នៅលើកម្ពុជា ដែលមានចំណាត់ថ្នាក់ទី៤។

តាមការ​ចុះផ្សាយរបស់​សារព័ត៌មានថៃ The Nation ឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ មិថុនា ២០២១ វ៉ាក់សាំងជាង ៦០លានដូស ត្រូវបានចាក់​ក្នុងប្រទេសអាស៊ាន ក្នុងនោះរួមមាន៖

  • ឥណ្ឌូណេស៊ី៖ ៣០ ១៥៥ ០២៨ដូស

  • ហ្វីលីពីន៖ ៦ ៣១៤ ៥៤៨ដូស

  • ថៃ៖ ៥ ៤៤៣ ៧៤៣ដូស

  • កម្ពុជា៖ ៥ ០០៥ ៥៨៥ដូស

  • សិង្ហបុរី៖ ៤ ៣៩២ ០៦៧ដូស

  • ម៉ាឡេស៊ី៖ ៣ ៧៩០ ១២១ដូស

  • មីយ៉ាន់ម៉ា៖ ២ ៩៩៤ ៩០០ដូស

  • វៀតណាម៖ ១ ៣៥៤ ៨៥៦ដូស

  • ឡាវ៖ ១ ០៣៤ ៥៨៨ដូស

  • ប្រ៊ុយណេ៖ ៥៨ ៤៥០ដូស៕

ប្រភព៖ The Nation

អត្ថបទថ្មី
;