កម្ពុជា រកឃើញជង្រុកមាសនៅតំបន់មួយ ដែលអាចផលិតមាសបាន ៣តោនក្នុង ១ឆ្នាំ

  • 2021-06-11 02:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ ដែលបានរកឃើញតំបន់មួយក្នុងប្រទេសកម្ពុជា ជាតំបន់ដែនដីមាស។ ការឲ្យដឹងនេះ ធ្វើឡើងការពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១។

សម្ដេច ហ៊ុន សែន ថ្លែង​អំឡុង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ នាពេល​កន្លង​មក
តំបន់ដែលបានរកឃើញ និងការតាំងនៅរបស់អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ ឈ្មោះថាតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលត្រូវបានសម្រេចប្រកាសឱ្យក្លាយជាតំបន់ដែលអាចដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។

គូសបញ្ជាក់ដែរថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំមកហើយ ៕

អត្ថបទថ្មី
;