មុនប៉ះគ្នាជម្រុះ World Cup គ្រូ​អឺរ៉ង់​​លើក​សរសើរ ​កម្ពុជា​ ពីរឿងនេះ!

  • 2021-06-11 03:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក Dragan Skocic ​លើកឡើងមុនជំនួបទល់នឹងកម្ពុជាថា៖ «យើងគោរពក្រុមកម្ពុជាណាស់ព្រោះទម្រង់លេងរបស់គេគឺល្អជាងលទ្ធផលដែលទទួលបាន» ។

Dragan Skocic នៅខាងស្ដាំដៃពាក់អាវដៃខ្លី
​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អឺរ៉ង់ បានបន្ថែមទៀតថា៖ «យើងមិនមើលស្រាលកម្ពុជានោះទេ ពួកយើងគោរពពួកគេ ពីព្រោះខ្ញុំបានឃើញការប្រកួតរបស់ពួកគេហើយ ខ្ញុំត្រូវតែនិយាយថាការបង្ហាញទម្រង់លេងរបស់ពួកគេ គឺប្រសើរជាងលទ្ធផលដែលគេពួកគេទទួលបាន។ ជាថ្មីម្តងទៀត ខ្ញុំស្នើសុំឱ្យក្រុមរបស់ខ្ញុំផ្តោតអារម្មណ៍ខ្លាំងទៅលើការប្រកួតនេះ និងរក្សាភាពច្បាស់លាស់របស់ពួកគេ ពីព្រោះយើងមកដើម្បីឈ្នះការប្រកួតនេះ ខណៈពេលដែលយើងក៏គោរពដល់ក្រុមកម្ពុជា ដូចគ្នា។»

រំឮកផងដែរថា កម្ពុជា នឹងត្រូវប្រកួតទល់ អុី​​រ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៩:៣០ នាទីក្នុងវគ្គជម្រុះជុំទី២ ពូលC នៅទឹកដី​កណ្តាល​ប្រទេសបារ៉ែន ហើយក៏ជាប្រកួតទី ៨ ចុងក្រោយក្នុងយុទ្ធនាការជម្រុះ World Cup តំបន់អាស៊ីនេះ។

ឆ្លងកាត់ ៧ ប្រកួត កម្ពុជា រកបានតែមួយពិន្ទុគត់ របូត​គ្រាប់​បាល់​ដល់​ទៅ ៣០ គ្រាប់​ឯណោះ​ ឈរនៅលេខ ៥ ក្នុងពូល ចាញ់៦លើកស្មើ១ ចំណែកក្រុមកំពូលតារាង អឹរ៉ាក់ រកបាន ១៤ ពិន្ទុ, អឹរ៉ង់ រកបាន ១២ ពិន្ទុដែលសុទ្ធតែទើបលេងបាន ៦ប្រកួតនៅសល់២ប្រកួតក្នុងដៃ៕ ប្រភព៖ TehranTimes

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;