បើថ្ងៃអនាគតមានផ្ទុះជំងឺរាតត្បាតថ្មីទៀត ប្រទេសទាំង៧នេះ នឹងផលិតវ៉ាក់សាំងឱ្យទាន់ពេល ១០០ថ្ងៃ
- 2021-06-14 06:31:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើថ្ងៃអនាគតមានផ្ទុះជំងឺរាតត្បាតថ្មីទៀត ប្រទេសទាំង៧នេះ នឹងផលិតវ៉ាក់សាំងឱ្យទាន់ពេល ១០០ថ្ងៃ
ចន្លោះមិនឃើញ
ប្រទេស G7 បានយល់ស្របគ្នាថា ក្នុងករណីមានការផ្ទុះជំងឺរាតត្បាតថ្មីមួយទៀត ពួកគេនឹងចាត់វិធានការយ៉ាងរហ័ស ដើម្បីផលិតវ៉ាក់សាំង ធ្វើតេស្ត និងព្យាបាល ត្រឹមរយៈពេល ១០០ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរួម Carbis Bay របស់ប្រទេស G7។
ជាមួយគ្នានេះ ប្រទេស G7 ក៏បានសន្យាពង្រឹងចារកម្មសកល សម្រាប់អង្កេតមើលជំងឺឆ្លងដ៏គ្រោះថ្នាក់នាពេលអនាគតផងដែរ ក្នុងនោះយល់ព្រមរួមគ្នាឱ្យស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះជំងឺកូវីដ១៩ ដែលអាមេរិកតែងតែចោទថា មានប្រភពមកពីមន្ទីរសោធន៍ក្រុងវូហាន។
ចំពោះវ៉ាក់សាំងកូវីដ១៩ ក្រុមប្រទេស G7 បានសន្យាថានឹងផ្តល់វ៉ាក់សាំងបន្ថែម ១ពាន់លានដូស ទាំងតាមរយៈការផ្គត់ផ្គង់ឱ្យ ឬផ្តល់ហិរញ្ញវត្ថុបន្ថែម ទៅកូវ៉ាក់ ក្នុងរយៈពេល ១២ខែក្រោយ៕