ចុងសប្តាហ៍ទី ២ខែមិថុនា ខេត្តមួយនេះមានអ្នកទៅលេងច្រើនជាងគេ បន្ទាប់ពីភ្នំពេញ
- 2021-06-15 02:53:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងសប្តាហ៍ទី ២ខែមិថុនា ខេត្តមួយនេះមានអ្នកទៅលេងច្រើនជាងគេ បន្ទាប់ពីភ្នំពេញ
ចន្លោះមិនឃើញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់កាលពីថ្ងៃទី១៤ ខែមិថុនានេះថា នៅចុងសប្តាហ៍ទី ២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបា ភ្ញៀវទេសចរសរុប ៧០ ៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០ ១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។ ក្នុងនោះបន្ទាប់ពីរាជធានីភ្នំពេញ មានតែខេត្តខេត្តកំពង់ស្ពឺ ដែលទទួលបានភ្ញៀវច្រើជាងគេគឺចំនួន ១០ ៥១៥ នាក់។
គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖
លោករដ្ឋមន្ត្រីបន្តថា ចំនួននេះមានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។ លោករដ្ឋមន្ត្រីបន្ថែមថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង៕