NATO បង្ហាញភាពភ័យខ្លាចចំពោះយោធាចិន
- 2021-06-15 03:25:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
NATO បង្ហាញភាពភ័យខ្លាចចំពោះយោធាចិន
ចន្លោះមិនឃើញ
កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធ NATO នៅថ្ងៃទី១៤ មិថុនា ២០២១ បានបង្ហាញពីភាពភ័យខ្លាចចំពោះយោធាចិន ដោយព្រមានថា ចិនបានបង្កការគំរាមកំហែងចំពោះសណ្តាប់ធ្នាប់អន្តរជាតិ។
NATO លើកឡើងថា ចិនកំពុងពង្រីកអាវុធនុយក្លេអ៊ែរ ធ្វើទំនើបកម្មយោធា និងសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី និងការក្លែងបន្លំព័ត៌មាន ដែលជាផ្នែកមួយដ៏ធំនៃការគំរាមកំហែង។
ជាមួយគ្នានេះ NATO ក៏បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យអវកាស ទប់ទល់នឹងការគ្រប់គ្រងអវកាសរបស់ប្រទេសអមិត្តផងដែរ។
យ៉ាងណាមិញ លោក Jens Stoltenberg អគ្គលេខាធិការ NATO បានបញ្ជាក់ថា ចិនមិនមែនជាសត្រូវនោះទេ ប៉ុន្តែ NATO ត្រូវប្រុងប្រយ័ត្នចំពោះចិន ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ «ឥទ្ធិពលកាន់តែរីកធំឡើង និងគោលនយោបាយការបរទេសរបស់ចិន បានបង្កជាការប្រឈមមុខចំពោះសន្តិសុខសម្ព័ន្ធមិត្ត»៕