រកឃើញប្រទេសអាស៊ានដំបូងគេ ដែលសម្រេចឱ្យប្រើវ៉ាក់សាំងចាក់តែ១ដូសរបស់ចិន
- 2021-06-15 09:48:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញប្រទេសអាស៊ានដំបូងគេ ដែលសម្រេចឱ្យប្រើវ៉ាក់សាំងចាក់តែ១ដូសរបស់ចិន
ចន្លោះមិនឃើញ
ម៉ាឡេស៊ី បានក្លាយជាប្រទេសអាស៊ានដំបូងគេ ដែលអនុម័តឱ្យប្រើវ៉ាក់សាំងចាក់តែ១ដូសរបស់ចិន CanSino នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ជាមួយគ្នានេះ ម៉ាឡេស៊ី ក៏បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងចាក់តែ១ដូសរបស់អាមេរិក Johnson & Johnson ផងដែរ។
គួរដឹងថា ម៉ាឡេស៊ី បានបញ្ជាទិញវ៉ាក់សាំង CanSino ប្រមាណ ៣,៥លានដូស។ ចំណែកវ៉ាក់សាំង Johnson & Johnson ម៉ាឡេស៊ីរំពឹងថានឹងទទួលបានតាមរយៈកូវ៉ាក់។
មកដល់ពេលនេះ មានតែ៨ប្រទេសប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យប្រើវ៉ាក់សាំង CanSino រួមមាន ចិន អាហ្សង់ទីន ឈីលី ហុងគ្រី ម៉ិចស៊ីកូ ម៉ុលដូវ៉ា ប៉ាគីស្ថាន និងម៉ាឡេស៊ី៕