ក្រសួង៖ រឿង​ចិញ្ចឹមត្រី កម្ពុជា​មាន​ធនធានមនុស្សគ្រប់គ្រាន់ តែ​ទទួលស្គាល់​បញ្ហាប្រឈមទាំង​នេះ

  • 2021-06-16 01:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ធនធានមនុស្ស​ពាក់ព័ន្ធ​នឹង​ការងារ​វារីវប្បកម្ម​មានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការធ្វើវារីវប្បកម្ម​នៅកម្ពុជា។ ជាក់ស្តែង​មន្រ្តី​ជំនាញ ត្រូវបាន​ទទួលការ​បណ្តុះបណ្តាល​ក្នុង និងក្រៅប្រទេស និងបាន​យកចំណេះជំនាញ​នេះ​ទៅបណ្តុះបណ្តាល​ដល់​កសិករ ឱ្យចេះ​ចិញ្ចឹមត្រី​នៅស្ទើរតែ​គ្រប់រាជធានី ខេត្ត​ដែលមាន​សក្តានុពលផលិត។

យ៉ាងណាមិញ ក្រសួង​ទទួលស្គាល់​ថា មូលហេតុ​ចម្បង​នៃតម្រូវការ និង​ផ្គត់ផ្គង់​ត្រីនៅកម្ពុជា នៅតែបន្ត​ជួប​ប្រទះបញ្ហា​ប្រឈម​មិនទាន់​អាចដោះស្រាយ​បាននៅឡើយ ដោយ​មូលហេតុ​សំខាន់ៗដូចជា៖ ការថមថយ​ផល​ត្រីពីធម្មជាតិ, មាន​បដិបក្ខ​ក្នុងការ​គ្រប់គ្រង​ទីផ្សារ​ត្រីនៅកម្ពុជា, ការប្រកួត​ប្រជែង​ទីផ្សារ​ក្នុងស្រុក, យន្តការ​ត្រួតពិនិត្យ​នៃការនាំចូល​មានភាពស្មុគស្មាញ​ទាំងបរិមាណ គុណភាព និងកាតព្វកិច្ច​នានា​សម្រាប់​អ្នកនាំចូល និងមានសមត្ថកិច្ច​ទទួល​ខុសត្រូវ​ជាច្រើន និង​ការខ្វះទុនរបស់​អ្នកវិនិយោគ។

សូមអាន​លម្អិត​ក្នុងសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងខាងក្រោមនេះ៖

អត្ថបទថ្មី
;