ក្រៅពីវៀតណាម! ជប៉ុន គ្រោងបញ្ជូនវ៉ាក់សាំងឱ្យប្រទេសអាស៊ាន ៤ទៀត
- 2021-06-16 04:04:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីវៀតណាម! ជប៉ុន គ្រោងបញ្ជូនវ៉ាក់សាំងឱ្យប្រទេសអាស៊ាន ៤ទៀត
ចន្លោះមិនឃើញ
ជប៉ុននឹងបញ្ជូនវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ទៅឱ្យប្រទេសវៀតណាម ខណៈប្រទេសនេះកំពុងជួបនូវការកើនឡើងឆ្លងរាលជំងឺកូវីដ១៩ និងក្រខ្សត់វ៉ាក់សាំងចាក់ឱ្យប្រជាជន។ នេះបើតាមការប្រកាសរបស់លោក Toshimitsu Motegi រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
វ៉ាក់សាំង AstraZeneca ដែលផលិតនៅជប៉ុន នឹងបញ្ជូនទៅដល់វៀតណាមនៅថ្ងៃទី១៦មិថុនានេះ។
រដ្ឋមន្រ្តីរូបនេះបន្តថា ជប៉ុនក៏មានផែនការបញ្ជូនវ៉ាក់សាំងប្រទេសអាស៊ាន៤ទៀតផងដែរ រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងថៃ។
គួរដឹងថា ជប៉ុន បានសន្យាផ្តល់ជំនួយ ១ពាន់លានដូស និងវ៉ាក់សាំង ៣០លានដូស ទៅកូវ៉ាក់។ ប៉ុន្តែការផ្តល់វ៉ាក់សាំងទៅឱ្យវៀតណាម និងប្រទេសអាសា៊នផ្សេងទៀត គឺមិនធ្វើឡើងតាមរយៈកូវ៉ាក់នោះទេ ព្រោះនឹងត្រូវចំណាយពេលយូរ៕