ដឹង​តម្លៃ​ចាក់វ៉ាក់សាំង​ Sinovac នៅសិង្ហបុរីហើយ!

  • 2021-06-17 03:28:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរពេទ្យ​ឯកជនចំនួន ២៤កន្លែង ត្រូវបានជ្រើសរើស​ក្នុងការ​ចាក់វ៉ាក់សាំង​ Sinovac។ តម្លៃនៃការចាក់១ដូស គឺ ចាប់ពី ១០ ទៅ ២៥ដុល្លារសិង្ហបុរី (ឬពី ៧ ទៅ ១៩ ដុល្លារអាមេរិក) ទៅតាមមន្ទីរពេទ្យនីមួយៗ។ នេះបើតាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​សិង្ហបុរី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២១។

សូម​ជម្រាប​ថា បន្ទាប់ពីអង្គការសុខភាព​ពិភពលោក បានទទួលស្គាល់វ៉ាក់សាំង Sinovac សិង្ហបុរី បាន​អនុញ្ញាតឱ្យ​ប្រើវ៉ាក់សាំងនេះ តាមរយៈកម្មវិធី Special Access Route ពោលគឺអនុញ្ញាតឱ្យមន្ទីរពេទ្យ​ឯកជន ជាអ្នកនាំចូលវ៉ាក់សាំងនេះ ចាក់ឱ្យប្រជាជនសិង្ហបុរី។

​ក្រសួង​បញ្ជាក់​ឡើងវិញថា ការចាក់វ៉ាក់សាំង Sinovac ពុំមែនជាកម្មវិធី​ចាក់វ៉ាក់សាំងជាតិនោះទេ។ សម្រាប់​ប្រជាជន​សិង្ហបុរី ដែល​មានបំណង​ចង់ចាក់វ៉ាក់សាំងនេះ គួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យសុខភាព នៅ​មន្ទីរពេទ្យណាមួយដែលពួកគេបាន​ចាក់៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;