សំណង់អគារខ្ពស់ៗនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ឆ្នាំ២០២១ [បណ្តុំរូបភាព]

  • 2021-06-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានី​ភ្នំពេញ​​ និងខេត្តព្រះសីហនុ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទេស​ចរណ៍​ វប្បធម៌​ ហើយត្រូវ​បាន​ចាត់​ទុក​ថា​ជា​បេះដូង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូរ ត្រូវបានសាងសង់ជាបន្តបន្ទាប់បើទោះស្ថានភាពកូវីដនៅមិនទាន់ធូស្រាលយ៉ាងណាក្តី។

បើយោងតាមរបាយ​ការណ៍​របស់​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​គិតត្រឹម​ឆមាស​ទី​១​ ឆ្នាំ​២០២០​ ​គម្រោង​សាង​សង់​អគារ​ខ្ពស់ៗ​ចាប់​ពី​៥​ជាន់​ឡើង​ទៅ​នៅ​ទូ​ទាំង​ប្រទេស​ មាន​ចំនួន​២១៦​គម្រោង​ ស្មើ​នឹង​ ២៣៤​អគារ​។ គម្រោងសំណង់អគារខ្ពស់ចាប់ពី០៥ជាន់ទៅដល់០៩ជាន់ មានចំនួន១២០អគារ ចាប់ពី១០ជាន់ទៅ១៩ជាន់ចំនួន ៧៣អគារ ពី២០ជាន់ទៅ២៩ជាន់ មានចំនួន២៤អគារ ពី៣០ជាន់ ទៅ៣៩ជាន់ មាន១០អគារ និងចាប់ពី៤០ជាន់ឡើងទៅចំនួន៤អគារ។ ខេត្តព្រះសីហនុ មានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ ក្នងឆមាសទី១ ឆ្នាំ២០២០ មានចំនួន៦៧គម្រោង ស្មើនឹង៦៩អគារ។

សូមគយគន់អគារ​ខ្ពស់​ៗ​នៅ​រាជធានីភ្នំពេញក្នុងឆ្នាំ២០២១ នេះដូចខាងក្រោម៖




​​






«ខេត្តព្រះសីហនុ»






អត្ថបទថ្មី
;