ថ្នាំ ៤ប្រភេទ ដែលប្រើសម្រាប់ព្យាបាលកូវីដនៅតាមផ្ទះ
- 2021-06-21 01:26:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាំ ៤ប្រភេទ ដែលប្រើសម្រាប់ព្យាបាលកូវីដនៅតាមផ្ទះ
ចន្លោះមិនឃើញ
យោងតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល ឱ្យដឹងថា ឱសថប្រើសម្រាប់ព្យាបាលជំងឺនេះ ក្នុងករណីគ្មានរោគសញ្ញា និងស្រាល រួមមាន៖ ប៉ារ៉ាសេតាម៉ុល, ឱសថប្រឆាំងមេរោគបើសង្ស័យថា មានការបង្ករោគដោយបាក់តេរី, Anthistamine និងថ្នាំគ្រាប់លៀនហ៊័រ ឈីងវិន។
សូមជម្រាបថា ក្រសួងសុខាភិបាល បានសម្រេចដាក់ឱ្យនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ជាជំហានដំបូងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕