រដ្ឋបាលខេត្តសៀមរាប បង្កើតប្រព័ន្ធមួយងាយស្រួលចុះឈ្មោះ មិនចាំយូរនាំខាតពេល
- 2021-06-21 03:35:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តសៀមរាប បង្កើតប្រព័ន្ធមួយងាយស្រួលចុះឈ្មោះ មិនចាំយូរនាំខាតពេល
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យដំណើការកម្មវិធីចុះឈ្មោះដោយខ្លួនឯង នៅច្រកព្រំប្រទល់ខេត្តសៀមរាបដើម្បីបង្ករភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរដែលមានបំណងធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប តាមរយៈ srprovince.com/login ។
សម្រាប់អ្នកដំណើរទាំងឡាយដែលមានបំណងចង់ឆ្លងកាត់ទៅលេងទឹកដីអង្គរ ចូលភូមិសាស្ត្រខេត្តសៀមរាប ប្រព័ន្ធនេះដំណើរការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តទៅ។ ចំពោះរបៀបប្រើប្រាស់មានដូចរៀបរាប់ខាងក្រោម៖
១. ចូលទៅក្នុង Web តាម srprovince.com/login ឬ Scan QR
២. ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail)
៣. បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត • បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
៤. បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ
• ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់
• បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
• បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី
• ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់
• បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួន
• ចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក
៥. ទាញយក QR និងអត្តសញ្ញាណបណ្ណ ទៅបង្ហាញមន្ត្រីព្រំប្រទល់
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនថា ជាការល្អប្រសើរការបំពេញព័ត៌មាននេះ ត្រូវបំពេញមុនពេលមកដល់គោលដៅព្រំប្រទល់ ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ក្នុងករណីមិនអាចចុះឈ្មោះតាមប្រព័ន្ធនេះបាន បងប្អូនអាចចូលចុះឈ្មោះជាមួយក្រុមការងារ ដែលនៅរង់ចាំសម្របសម្របសម្រួលចុះឈ្មោះជូន។
សូមទស្សនាវីដេអូណែនាំខាងក្រោម៖