កាតា ហាមមិនឱ្យអ្នកមិនចាក់វ៉ាក់សាំង ចូលទស្សនា World Cup ឡើយ តែធ្វើរឿងនេះជំនួសវិញ

  • 2021-06-21 06:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីកាតា Sheikh Khalid bin Khalifa bin Abdulaziz Al-Thani បាន​ប្រកាស​ថា មិនអនុញ្ញាតឱ្យ​អ្នកគាំទ្រ​ដែល​មិនទាន់ចាក់វ៉ាក់សាំង​ ចូលទស្សនា​ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ​២០២២ឡើយ។

យ៉ាងណាមិញ លោក​បញ្ជាក់​ថា ប្រទេសលោក​កំពុង​ស្វែងរកវ៉ាក់សាំង១លានដូស ដើម្បីចាក់ជូនអ្នកគាំទ្រ​ដែល​មានបំណង​ចង់​ចូលរួមទស្សនា ខណៈ​ប្រទេសខ្លះ​មិនទាន់មានលទ្ធភាព​ចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ​របស់គេនៅឡើយ។

លោកនាយករដ្ឋមន្រ្តីកាតា ថ្លែងដូច្នេះថា៖ «នោះ​ជាមូលហេតុ​ដែល​យើង​កំពុង​ចរចា​ជាមួយក្រុមហ៊ុន​មួយ (មិនបញ្ចេញឈ្មោះ) ដើម្បីផ្តល់វ៉ាក់សាំង១លានដូស។ គោលដៅធំបំផុត​របស់យើង គឺ​ចាក់វ៉ាក់សាំង​ជូន​អ្នក​ដែល​បានមកកាតា ដើម្បីចូលរួមទស្សនា World Cup ពោលគឺ​ដើម្បីការពារ​សុខភាព​ប្រជាជន»៕

ប្រភព៖ CGTN

អត្ថបទថ្មី
;