រដ្ឋមន្រ្តីការបរទេសអង់គ្លេស នឹង​ជួបរដ្ឋមន្រ្តីខ្មែរ ២រូប អំឡុងទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៣មិថុនាខាងមុខ

  • 2021-06-21 07:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តីការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ នឹង​មកបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខនេះ។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេសកម្ពុជា។

ក្នុងអំឡុងទស្សនកិច្ច​នេះ លោក​ ដូមីនិក រ៉ាអាប់ នឹងអញ្ជើញ​ជួបពិភាក្សាទ្វេភាគី ​ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹង​ផ្តោត​លើទិដ្ឋភាព​ផ្សេងៗ​នៃកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និង​អន្តរជាតិ​ដែល​ជាប្រយោជន៍ និងកង្វល់រួម។

បន្ទាប់មក លោករដ្ឋមន្រ្តី​ការបរទេសអង់គ្លេស នឹងមាន​ជំនួប​ជាមួយ​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ហើយក៏នឹង​អញ្ជើញ​ទៅទស្សនា​សារមន្ទីរឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ទួលស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាផងដែរ៕

អត្ថបទថ្មី
;