ក្រោយ៥៨ឆ្នាំ ទីបំផុត BTS ក្លាយជាតារាអាស៊ីដំបូងអាចជាប់លេខ១ លើ Billboard ៤សប្ដាហ៍ជាប់គ្នា
- 2021-06-22 02:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ៥៨ឆ្នាំ ទីបំផុត BTS ក្លាយជាតារាអាស៊ីដំបូងអាចជាប់លេខ១ លើ Billboard ៤សប្ដាហ៍ជាប់គ្នា
ចន្លោះមិនឃើញ
សប្ដាហ៍ថ្មីនេះបទ «Butter» របស់ BTS បានជាប់តំណែងកំពូលទី១ ទៀតហើយ ដែលត្រូវបានចាត់ទុកថា ជាវត្តមានលើកទី ៤ ជាប់ៗគ្នាលើតារាង Hot 100 ចាប់តាំងពីបទនេះចេញជាផ្លូវការមក។
ជាប់លេខ ១សម្រាប់សប្ដាហ៍ទី ៤នេះ បាននាំឲ្យក្រុមក្លាយជាម្ចាស់តំណែងកំពូលដែលគ្រងបានរយៈពេលយូរជាងគេបង្អស់ ដោយអាចយកឈ្នះបទចាស់ «Dynamite» បានយ៉ាងជោគជ័យ។
ជាមួយគ្នានោះ Billboard ក៏បានបង្ហាញដែរថា មានតែបទចម្រៀង ៥៤បទប៉ុណ្ណោះដែលចេញមកភ្លាម អាចជាប់លេខ ១ប្រចាំប្រវត្តិសាស្ត្រ Hot 100 ហើយពេលនេះ។
BTS បានក្លាយជាក្រុមកូរ៉េដំបូងបង្អស់ប្រចាំវិស័យ ដែលមានវាសនាឡើងដល់តំណែងកំពូលបែបនេះ តាំងពីបទ «Dynamite»។ ពេលនេះពួកគេក៏បានក្លាយជាតារាអាស៊ីដំបូង ដែលអាចឡើងរក្សាតំណែងលេខ ១ដល់ទៅ ៤សប្ដាហ៍ជាប់គ្នា យកឈ្នះតារាជប៉ុន Kyu Sakomoto ដែលឈរតំណែងលេខ ១ ត្រឹម ៣សប្ដាហ៍កាលពីឆ្នាំ ១៩៦៣៕